ខ្មែររុងរឿង
Saturday, June 29, 2013
បក្សប្រឆាំង គ្មានសិទ្ធិប្រើរថយន្ដ ពាក់ ស្លាកលេខ រដ្ឋសភា សម្រាប់ឃោសនា រក សំឡេងឆ្នោតនោះឡើយ
ភ្នំពេញ ៖ គណបក្សសង្គ្រោះជាតិ ជា ពិសេស អតីតតំណាងរាស្ដ្ររបស់ខ្លួនទាំង អស់ ពុំមានសិទ្ធិអនុញ្ញាតឱ្យប្រើរថយន្ដ ដែលពាក់ស្លាកលេខរដ្ឋសភា សម្រាប់ប្រើ ពេលយុទ្ធនាការឃោសនាបោះឆ្នោតនោះ ឡើយ ដោយសារតែពួកគេត្រូវអស់អភ័យ ឯកសិទ្ធិជាតំណាងរាស្ដ្រទៀតហើយក្រោយ ពីគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិ មនុស្ស បានរួមបញ្ចូលគ្នាជាគណបក្សតែ មួយ គឺគណបក្សសង្គ្រោះជាតិ ។
កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០១៣ កន្លងទៅ គេហទំព័រដើមអម្ពិល បានចុះ ផ្សាយព័ត៌មាន និងរូបថតកាលដែលគណ បក្សប្រឆាំង បានប្រើរថយន្ដពាក់ស្លាកលេខ រដ្ឋសភា ធ្វើយុទ្ធនាការឃោសនារកសំឡេង ឆ្នោតនោះ ត្រូវបានរងការរិះគន់យ៉ាងខ្លាំង ពីបណ្ដាញទំនាក់ទំនងហ្វេសប៊ុកថា ចុះ ផ្សាយអត់បានត្រួតពិនិត្យមើលច្បាប់ ឱ្យ បានត្រឹមត្រូវ ។ ចំពោះបញ្ហាខាងលើនេះ មន្ដ្រីជាន់ខ្ពស់រដ្ឋសភាមួយរូប បានថ្លែងឱ្យ ដឹងថា គណបក្សប្រឆាំងជាពិសេស អតីត តំណាងរាស្ដ្រ របស់បក្សទាំងនេះមិនអាច ប្រើប្រាស់រថយន្ដ ដែលពាក់ស្លាកលេខរដ្ឋ ក្នុងយុទ្ធនាការឃោសនា បោះឆ្នោតបាន នោះឡើយ ព្រោះតែតំណាងរាស្ដ្របក្ស ប្រឆាំង អស់អភ័យឯកសិទ្ធិជាតំណាងរាស្ដ្រ ទៀតហើយ មកពីពួកគេបានបញ្ចូលគ្នាជា បក្សតែមួយ ។
Subscribe to:
Posts (Atom)
